ព័ត៌មានជាតិ

ប្រធានកិត្តិយលអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងដូនកែវអញ្ជើញសំណេះសំណាលនិងផ្តល់អំណោយជូនពលរដ្ឋចំនួន៦គ្រួសារ

នាព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានកិត្តិយលអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងដូនកែវ ចូលរួមដោយ លោក លោកស្រីអភិបាលរងក្រុង លោកស្រីប្រធានការិ.សុខាភិបាលស្រុកប្រតិបត្តិ បានជួបសំណេះសំណាល សួរសុខទុក្ខ ពលរដ្ឋដែលមានជីវភាពខ្វះខាត។

នាឱកាសនោះដែរលោក៏បានប្រគល់អំណោយកាកបាទក្រហមកម្ពុជាជូនគ្រួសារក្រីក្រ ចំនួន៦គ្រួសារ មកពីសង្កាត់រកាក្រៅ ដោយ១គ្រួសាររួមមាន:អង្ករ១បាវ កន្ទេល១ មី១កេះ សំលៀកបំពាក់មួយឈុត ភួយ១ ក្រមា១ និងជេលលាងដៃ១ប្រអប់ មាន៦ដប៕

Leave a Reply

Your email address will not be published.