ពោធិ៍សាត់ៈមន្ត្រីមន្ទីរជំនាញខេត្តពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងថាៈស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ ដែលធ្វើឱ្យលិចលង់គិតពីថ្ងៃទី១០ មកដល់រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រក១តឹក។ប៉ុន្តែការលិចលង់ ផ្ទះសម្បែង និងរងផលប៉ះពាល់ ប្រជាពលរដ្ឋ នៅមិនទាន់បានធូស្រាលនៅឡើយទេ ។
មន្ត្រីដដែលបានបន្តថាៈចំណែកទឹកស្ទឹងក្រវាញ នៅផ្នែកខាងលើ បានស្រកចុះ១,៥៥ ម៉ែត្រ និងទឹកស្ទឹងវាលវែង ក៏បានស្រកចុះ រហូតដល់ ១,៧ ម៉ែត្រ ។ ដោយឡែក ទឹកបឹងទន្លេនៅចំណុចស្ថានីយ៍ជលសាស្ត្រកំពង់លួងត្រូវគេពិនិត្យឃើញថា មានការកើនឡើង រហូតកម្ពស់ ០,២៩ ម៉ែត្រដែលមានកម្ពស់រហូតដល់ទៅ ៤,២៦ ម៉ែត្រ ។
តែបើទោះជាស្ថានភាព ទឹកស្ទឹងពោធិ៍សាត់ មានការស្រកចុះ ក៏ពិតមែន តែសូមប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នផ្ទះសំបែង ពិសេសគឺក្មេងតូចៗ មាតាបិតា អាណាព្យាបាល ត្រូវតែមានការប្រុងប្រយ័ត្ន ទាំងអស់គ្នា និងសូមកុំទុកពួកគាត់ចោលឱ្យនៅម្នាក់ឯង៕