ឧត្តរមានជ័យ៖កាលពីល្ងាចថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០កម្លាំងការពារព្រៃឈើសហគមន៍សង្ឃរុក្ខវ័ននៅខេត្តឧត្តរមានជ័យចុះល្បាតពួនលាក់ខ្លួនឃាត់ជនសង្ស័យពីរនាក់ប្តីប្រពន្ធ។
ទាំងពីរនាក់នេះជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មបានប្រើប្រាស់ឧបករណ៍ដាក់អន្ទាក់ឆក់ចាប់សត្វព្រៃក្នុងដែនព្រៃឈើសហគមន៍ប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធី។
ព្រះសង្ឃប៊ុនសាលួតប្រធានសហគមន៍សង្ឃរុក្ខវន័មានសង្ឃដីកាថា៖កម្លាំងព្រះសង្ឃនិងកងកម្លាំងយោធាសឹករងខេត្តឧត្តរមានជ័យ បានចុះល្បាតពួនលាក់ខ្លួន ឃាត់ជនសង្ស័យពីរនាក់ប្ដីប្រពន្ធ ឈ្មោះ អ៊ុច រីន អាយុ៣១ឆ្នាំនិងប្រពន្ធ ឈ្មោះសុខ ផល អាយុ៣៨ឆ្នាំរស់នៅភូមិសុពណ៌ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សត្ថកិច្ចដកហូតបាននៅឧបករណ៍អន្ទាក់ឆក់ចាប់សត្វព្រៃអាគុយចំនួន២ធុង,អាំងម៉ូទ័រឆក់ចំនួន១គ្រឿង,ខ្សែលួសប្រវែងចំនួន១.០០០ម៉ែត្រនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យប្តីប្រពន្ធនេះបាននាំខ្លួនប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យចាត់វិធានការតាមនីតិវិធី។
ព្រះអង្កមានសង្ឃដីកាបញ្ជាក់ថាជនសង្ស័យនេះជាមុខសញ្ញាចាស់បានប្រព្រឹត្តដាក់អន្ទាក់ឆក់ចាប់សត្វព្រៃក្នុងតំបន់ព្រៃសហគមន៍មួយនេះ។សត្វជាច្រើនប្រភេទត្រូវកម្លាំងការពារសហគមន៍ដើរល្បាតប្រទះឃើញស្លាប់ដោយស្នាដៃជនសង្ស័យនេះ៕