ស្រុកសំរោង ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់លោក ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោងបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ធ្វើការបង្ក្រាបបានករណីរក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ។
ទី១.ឈ្មោះ វង់ កែវពិសី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិផាន ឃុំទួលអំពុល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះ ផាន់ ធីម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងជំរៅ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លាចំនួន ៤ កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី។