បាត់ដំបង៖គ្រោះធម្មជាតិកើតឡើងដោយមានភ្លៀងនិងខ្យល់កន្ត្រាក់បានបកបោកលើឃុំមួយនៃស្រុកបាណន់បណ្តាលឱ្យងាប់គោចំនួន២ក្បាលនិងផ្ទះ១ខ្នងរងការខូចខាត។សមត្ថកិច្ចបានឱ្យដឹងថាហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងស្ថិតក្នុងឃុំចែងមានជ័យនៃស្រុកបាណន់កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។
មន្ត្រីដដែលបានបន្តថាក្នុងហេតុការណ៍គ្រោះធម្មជាតិនោះបានបណ្ដាលឱ្យប៉ះពាល់ប៉ើងដំបូលផ្ទះទាំងស្រុងចំនួន១ខ្នងដែលមានម្ចាស់ផ្ទះឈ្មោះផនសុខហ៊ាងភេទស្រីអាយុ២៦ឆ្នាំរស់នៅចំណុចបឹងធ្នង់ភូមិបុះខ្នុរឃុំចែងមានជ័យស្រុកបាណន់។
ផ្ទះទំហំ៨ម៉ែត្រគុណ៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីខូចខាត សង្ក័សីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ, ផ្លានចំនួន១៥ដើមប្រវែង៣ម៉ែត្រ,ផ្ទាំងខ្មែរសូឡាចំនួន១បន្ទះ ។គោ២ក្បាលបានងាប់ដែលមានម្ចាស់ឈ្មោះឈឿងផនភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់៕