ព័ត៌មានជាតិ

ថវិកាសមាគមមិត្តនគរបាលត្រូវបានស្នងការដ្ឋានខេត្តប្រគល់ជូនគ្រួសារសពអតីតមន្ត្រីដែលទទួលមរណភាព

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ​ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាទី ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី យ៉ីវ សៀកលីម ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ចាន់ សេងហោ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយជម្ងឺ (រោគាពាធ) ស្ថិតនៅភូមិស្តុកប្រិយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ​ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕

Leave a Reply

Your email address will not be published.