សន្តិសុខសង្គម

ស្រុកអង្គរបូរី….ឃាត់ខ្លួន..ករណីគ្រឿងញៀន

ស្រុកអង្គរបូរី👮‍♂️៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួសពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ

នៅថ្ងៃអង្គារ៍ ១០កើតខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សាធាតុញៀន នៅចំណុចរោងឈ្មោះ ទុំ បូរ៉ា ភេទប្រុស ស្ថិតក្នុងភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០៣នាក់ៈ
១.ឈ្មោះ ទុំ បូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ
២.ឈ្មោះ សុខ មាឃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនប្រាកដ មានទីលំភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
៣.ឈ្មោះ ជុន ឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

👉ដកហូតសម្ភារៈមួយចំនួនមានដូចខាងក្រោមៈ ម្សៅក្រាមពណ៌សថ្លា ចំនួន ២៣កញ្ចប់ (ធំ០៨ និងតូច១៥) និងសម្ភារៈសំរាប់ប្រើប្រាស់សាធាតុញៀនមួយចំនួន។

ករណីខាងលើនេះកម្លាំងជំនាញកំពងធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published.