ព័ត៌មានជាតិ

តំណាងក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧ខេត្តតាកែវប្រគល់ម៉ូតូ១គ្រឿងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

តាកែវ​៖​ លោក​ អេង​ ប៉ជាក​ អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧​ សាខាខេត្តតាកែវ​ និងជាមេបញ្ជាការងកងរាជអាវុធ ហត្ថខេត្តតាកែវ​ អញ្ជេីញជាតំណាង លោក​ កែវ​ វ៉ាន្នី​ ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧​សាខាខេត្តដឹកនាំក្រុមការងារ​ ប្រគល់ម៉ូតូ០១គ្រឿង ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ​ នៅរសៀលថ្ងៃទី០១​ ខែវិច្ឆកា​ឆ្នាំ២០២២​ នេះ​ នៅទីបញ្ជា ការកងរាជអាវុធខេត្តតាកែវ​ ។

ក្នុងពិធីប្រគល់ទទួលម៉ូតូខាងលេីនេះផងដែរ​ ក៏មានការអញ្ជេីញទទួលពីរលោកឧត្តមសេនីយ៍ត្រី​ សេង​ មហា​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ​ រួមជាមួយនិងមេបញ្ជាការរង​ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោក​មេបញ្ជាការកងរាជអាវុធខេត្ត​ ក៏សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក​ កែវ​ វ៉ាន្នី​ ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧​ សាខាខេត្តតាកែវ​ ដែលបានយកចិត្តទុកដាក់​ និងចំណាយធនធានផ្ទាល់ខ្លួនទិញម៉ូតូ​ មកប្រគល់ជូនដល់អាវុធហត្ថខេត្តសម្រាប់ទុកបំពេញការងារ លោកក៏សូមគោរព​ជូនពរ លោកប្រធាននិងក្រុមការងារ​ សូមមានសុខភាពល្អ​ ជៀសផុត​ ពីរជំងឺផ្សេងៗ​ និងសម្រេចជោគជ័យគ្រប់ភារៈកិច្ចការងារផងដែរ​ ៕

Leave a Reply

Your email address will not be published.