ខេត្តកែប៖ រសៀលថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកែប បានបញ្ជូនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីប្រើហឹង្សាដោយចេតនាលើអ្នកដទៃ ទៅសាលាដំបូងខេត្ត។
ជនសង្ស័យខាងលើរួមមាន៖/១ ផាត ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
២/ ហុង វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករនេសាទ រស់នៅភូមិ-សង្កាត់អូរក្រសារ ក្រុងកែប។
សូមបញ្ជាក់: ករណីនេះកើតឡើងវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី២២,០៦,២០២២ នៅលើដងផ្លូវជាតិលេខ៣៣អា ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយធ្វើសកម្មភាពយកកាំបិតមកកាប់ទៅលើជនរងគ្រោះចំនួន២នាក់៖
១/ ឈ្មោះ លួន ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិ-ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត រងរបួសកដៃឆ្វេង។
២/ ឈ្មោះ អ៊ុំ ចន្ទី ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិធំ ឃុំព្រែកគ្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសខ្នង។
ក្រោយបានទទួលបណ្តឹងពីជនរងគ្រោះ និងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប លោកវរសេនីយ៍ទោ នូ សាម៉េត អធិការនគរបាលក្រុងកែប បានដឹកនាំកម្លាំងរបស់ខ្លួនចុះធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនតែម្តង៕