ខេត្តតាកែវ៖រសៀលថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង វុទ្ធី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គតាសោម និងសហការី រួមមាន លោក ឱក សំអុល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ. លោក ហ៊ត មនោ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ.លោក សាន់ សុខុម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងភរិយា.លោក ម៉ម វិចិត្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ.លោក តុប ប៊ុនថន មេឃុំអង្គតាសោម និងសហការី និងលោក ទេព ឬទ្ធី នាយប៉ុស្តិ៍រដ្ឋបាលឃុំ ។
ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បាននាំយកនូវទេយ្យទានមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤វត្តរួមមានៈ
វត្តវេឡុវ័ន,វត្តអង្គត្នោត,វត្តអង្គតាសោម និងវត្តអម្ពវនារាម។ទេយ្យទានរួមមាន៖ អង្ករចំនួន200kg,មីខ្លាឃ្មុំក្រហមចំនួន08កេះ,ទឹកសុទ្ធវីតាល់ចំនួន16កេះ,ទឹកក្រូចចំនួន16កេះ,ត្រីខចំនួន08ឡូ,ម៉ាស់ចំនួន16ប្រអប់ និងថវិកាចំនួន1,640,000រៀល។