សន្តិសុខសង្គម

ករណីក្រឡាប់ឡាននៅខេត្តសៀមរាបឆេះសន្ធោរសន្ធៅខូចខាតឡានទាំងស្រុងតែមិនគ្រោះថ្នាក់ដល់មនុស្សទេ

ខេត្តសៀមរាប​:​ ផ្អែកតាមរបាយការណ៍បឋមពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥.៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្តបង្កឡើងដោយខ្លួនឯង រថយន្តម៉ាក Hyundai ៣តោន បើកបរពីទិសខាងលិចមកទិសខាងកើត លើកំណាត់ផ្លូវជាតិលេខ៦ដល់ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឱ្យខូចខាតរថយន្តទាំងស្រុង ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

មូលហេតុអ្នកបើកបរងងុយដេកបណ្ដាលឱ្យរថយន្ដបើកខុសផ្លូវហើយបុកគល់ឈើបណ្ដាលឱ្យឆេះ។ សមត្ថកិច្ចបានចេញអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋានគរបាលស្រុកពួក០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត រលត់ទាំងស្រុងនៅម៉ោង០៦.១៥នាទី។

Leave a Reply

Your email address will not be published.