សម្តេចតេជោ ហ៊ុន សែន ៖ «យុទ្ធនាការចាក់វ៉ាក់សាំង គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋ សម្រាប់បងប្អូនដែលមិនទាន់បានចាក់ សាកសួរគេទៅដឹងហើយ!
សូមឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយឱយបានច្រើនដើម្បីឱ្យប្រជាជនបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»។
សូមបញ្ជាក់ថា បងប្អូនអាចទៅស្វែងរកការចាក់វ៉ាក់សាំង នៅតាមទីតាំងចំនួន ៣ គឺ ទី១. មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក ទី២. មន្ទីរពេទ្យព្រះអង្គឌួង ទី៣. មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
ប្រភព៖ទីភ្នាក់ងារ (AKP)