ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មានផ្ញើ​សារ​អ្វីខ្លះ​ចំពោះ​អ្នក​សំរុក​ចេញពី​ភ្នំពេញ​កាលពី​យប់មិញ

​ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅថ្ងៃនេះ បាន​សរសេរ​សារ​បង្ហោះ នៅលើ​បណ្តាញ Facebook ដោយមាន​ខ្លឹមសារ​ថា « នៅតាម​មូលដ្ឋាន​ដែល​តឹងរឹង បងប្អូន​មួយចំនួន​ដែល​ខំ​សំរុក​ចេញ​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី ៩ មេសា ២០២០ ត្រូវគេ​យកទៅដាក់​ដោយឡែក ចំនួន ១៤ ថ្ងៃ គឺ​មិនបាន​ទៅដល់​ផ្ទះ​» ។ លោក​បន្តថា បើ​លោតែ​មកដល់​ភ្នំពេញ គេ​ដាក់ ដោយឡែក ១៤ ថ្ងៃ​ទៀត បានដឹងថា​ចាញ់បោក មេខ្យល់​មែនទែន​!​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​ក្រោយ​ពេលដែល​នៅ​យប់មិញ​នេះ គេ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សំរុក​ចេញពី​ភ្នំពេញ ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ក្រោយ​រាជរដ្ឋាភិបាល ចេញ​សារាចរ មិន​ឲ្យ​ធ្វើដំណើរ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក ព្រមទាំង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​ចាប់ពី​រាត្រី​ថ្ងៃ​៩ មេសា​ដល់​រាត្រី​១៦​មេសា ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ៕

Leave a Reply

Your email address will not be published.