ខេត្តតាកែវ៖នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្ដដា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញពិនិត្យដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកទី១ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនីរោងចក្រ នៅទូទាំងស្រុកគិរីវង់ និងស្រុកបូរីជលសារ។
លោក អភិបាលខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ នូវវ៉ាក់ សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋទូទាំង ប្រទេស ដោយមិនឥតគិតថ្លៃឡើយ។
លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិត នៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀប រយ និងរក្សាគម្លាត និងត្រូវណែនាំដល់ពួកគាត់ ឱ្យពាក់ម៉ាស លាងដៃ និងអាកុលមិនត្រូវ ប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញទេ។ ចំពោះការចាក់វ៉ាក់សាំងនេះ គឺអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត មានផែនការចាក់ ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូ ពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាព ខ្ពស់។
ម្យ៉ាងទៀតលោកអភិបាលបានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខា ភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕