ព័ត៌មានជាតិ

​អនុវត្ត​វិធានការ​ក្តៅ​លើ​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធំ​នៅតែ​មិន​គោរព​ច្បាប់

បន្ទាយមានជ័យ​៖​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​បាន​អនុវត្ត​វិធានការ​ក្តៅ​ខណៈ​ការណែនាំ​២​ទៅ​៣​លើក​ដល់​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធំ​បើកបរ​ចូល​ក្រុង​សិរីសោភ័ណ​នៅតែ​មិន​គោរព​ច្បាប់​ចរាចរ​។​គឺ​គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​កន្លង​ទៅបាន​ចុះ​ត្រួតពិនិត្យ​អប់រំ​ណែនាំ​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ធំ​ដឹក​ដី​ថ្ម​ខ្សាច់​លើ​លក្ខណៈ​បច្ចេកទេស​សណ្តាប់ធ្នាប់ បរិស្ថាន​មួយចំនួន​។​

​នៅ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​នេះ​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​បាន​ដឹកនាំ​ប្រតិបត្តិការ​ដូចគ្នា​នឹង​លើក​ទី​១​ដែរ​ចូលរួម​ដោយ​វរសេនីយ៍​ស៊ី​ឌី អធិការនគរបាល​ក្រុង លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​និង​កងកម្លាំង​មន្ត្រី​ពាក់ព័ន្ធ​។

​ក្នុងនោះ​ប្រតិបត្តិការ​មានដូចជា​ត្រួតពិនិត្យ​លើ​៖១,​ល្បឿន​នៃ​ការបើកបរ​ក្នុង​ក្រុង​២,​ស៊ី​ផ្លេ​,​ស៊ី​ម៉ាំង​៣,​ការ​គ្រប​តង់​ឬ​ស្បៃ​លើដី​ខ្សាច់​ថ្ម​។​៤,​ការពិនិត្យ​ប័ណ្ណបើកបរ​និង​លិខិត​សម្គាល់​យានយន្ត​(​កាត​គ្រី​)៥​ត្រួតពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន​អ្នកបើកបរ​ជាដើម​។​

លោក​វរសេនីយ៍​ស៊ី​ឌី​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​ឱ្យដឹងថា​៖​ការត្រួតពិនិត្យ​នោះ​ធ្វើបាន​លើ​រថយន្ត​ជាច្រើន​គ្រឿងក្នុង​នោះបាន​អប់រំ​ណែនាំ​ដូចខាងលើ​។​ពិសេស​បាន​ឃាត់ទុក​មួយរយៈ​ខ្លី​លើ​រថយន្ត​ដឹក​ដី​ថ្ម​ខ្សាច់​ដែល​មិន​គ្រប​ទ្រុង​,​ដែល​ខ្វះ​លក្ខណៈ​បច្ចេកទេស​យានយន្ត​និង​អ្នកបើកបរ​គ្មាន​ឯកសារ​។​នេះ​ជា​វិធានការ​ក្តៅ​។​បើ​មិន​រាងចាល នៅ​លើក​ក្រោយ​នឹង​អនុវត្ត​វិធានការ​តាមច្បាប់​ហើយ​៕

  

Leave a Reply

Your email address will not be published.