ព័ត៌មានជាតិ

ប្រជាពលរដ្ឋឃុំស្លាសប្បាយចិត្តខណៈទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដកនាំស្រុកសំរោង

តាកែវ​៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស​.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលស្រុកសំរោង រួមដំណើរជាមួយលោក អភិបាលរង​ស្រុក លោកនាយករងរដ្ឋបាលស្រុក លោកប្រធានការិយា​ល័យ រដ្ឋបាល និងហិរញ្ញវត្ថុស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្លា បានអញ្ជើញចុះសួរសុខទុក្ខ​ និងពិនិត្យការ​ស្ថាបនាផ្លូវ និងដាក់លូចូលផ្ទះបងប្អូនប្រជាពលរដ្ឋភូមិត្រពាំងត្រាវ ឃុំស្លា ស្រុកសំរោង ប្រវែងប្រមាណ ៨០០ ម៉ែត្រ ដែល ជាការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ។

នាឱកាសនោះ លោកអភិបាលស្រុកសំរោង ក៏បានចូលរួមចំណែកនូវថវិកាចំនួន ៦៥០,០០០រៀល ក្នុងការជួយសម្រួល​ការចំណាយលើកការជួសជុលផ្លូវ និងដាក់លូរំដោះទឹកជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។

Leave a Reply

Your email address will not be published.