ព័ត៌មានជាតិ

អាជ្ញាធរក្រុងដូនកែវចុះផ្សព្វផ្សាយ និងចែកម៉ាស់ ជូនបងប្អូនអាជីវករ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍

តាកែវ៖ នារសៀលថ្ងៃអង្គារ ៨ថោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ង្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០លោក កង អាណាន់ អភិបាលនៃ គណៈអភិបាលក្រុងដូនកែវបានដឹកនាំមន្ត្រីរដ្ឋបាលក្រុង ចុះផ្សព្វផ្សាយនិងចែកម៉ាស់ដល់អាជីវករ អ្នកលក់ដូរក្នុងផ្សារ និងប្រជាពលរដ្ឋ តាមទីប្រជុំជន ក្នុងក្រុង ស្តីពីការពង្រឹងការយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំង នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ភូមិសាស្រ្ត ខេត្តតាកែវ ដោយត្រូវរក្សាការធ្វើ អនាម័យជាប្រចាំ លាងសម្អាតដៃ ជាមួយសាប៊ូ ឬជែល អាកុលសម្លាប់មេរោគឲ្យបានញឹក ញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ការផ្សព្វផ្សាយនេះផងដែរធ្វើឡើងស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយប្រកាន់ខ្ជាប់នូវអនាម័យឲ្យបានខ្ជាប់ខ្ជួនចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

Leave a Reply

Your email address will not be published.