ព័ត៌មានអន្តរជាតិ

រដ្ឋបាលស្រុកកោះអណ្តែតនឹងចាត់វិធានការក្តៅលើបុគ្គលមួយចំនួនដែលចោលសម្រាមផ្តេសផ្តាស

ខេត្តតាកែវ៖ស្រុកកោះអណ្តែត ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទាំងនេះមិនមែនជាសំរាមដែលដើររើសបានទេ តែវាជាសំរាមដែលបងប្អូនមួយចំនួនតូច តែងតែយកមកបោះចោលតាមចិញ្ចើមផ្លូវ លើខ្នងទំនប់ ប្រឡាយ ទីសាធារណៈ ។

ទោះបីជាមានការផ្សព្វផ្សាយ ណែនាំ ពីបញ្ហាទុកដាក់សំរាម ការបោះចោលសំរាម ពីអាជ្ញាធរមូលដ្ឋានយ៉ាងណាក្តី ក៏នៅតែលួចលាក់ដឹកសំរាមយកមកបោះចោលដោយគ្មានការអៀនខ្មាស់ និងផ្គើនចំពោះច្បាប់ ។

រដ្ឋបាលស្រុកនិងចាត់វិធានការ អនុវត្ត ការផាកពិន័យចំពោះជនណាដែលបានយកសំរាមមកបោះចោលតាមទីសាធារណៈ ដែលបង្កផលប៉ះពាល់ដល់ សុខភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន ក៏ដូចជាប៉ះពាល់ដល់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថាន ក្នុងសហគមន៍យើង ។ សូមបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាល ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ កិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងនាមជាពលរដ្ឋល្អ ។

យើងនិងមានទីលានចាក់សំរាមនៅពេលដ៏ខ្លីខាងមុខនេះ សូមចូលរួមសហការ ដើម្បីជាតិ និងប្រជាជនយើងទាំងអស់គ្នា ។

Leave a Reply

Your email address will not be published.